ព្រះត្រៃបិដក ភាគ ១១០
[៤៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នកេនចិវិញ្ញេយ្យទុកនសនិទស្សនត្តិកៈ
កេនចិវិញ្ញេយ្យទុកសនិទស្សនត្តិកៈ
[៤៥៩] ធម៌ដែលគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ដែលមិនមែនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌ដែលគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អាស្រ័យនូវធម៌ដែលមិនមែនជាមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ … មានវារៈ៣។ អាស្រ័យនូវធម៌ ដែលមិនមែនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង មិនមែនជាមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង … មានវារៈ៣។
ID: 637833288319514791
ទៅកាន់ទំព័រ៖