ព្រះត្រៃបិដក ភាគ ១១០
ក្នុងបទទាំងពួង មានវារៈ៩។ នកេនចិវិញ្ញេយ្យនអនិទស្សនសប្បដិឃៈ មានប្រស្នា ៩ ប្រហែលគ្នានឹងលើកមុនដែរ បណ្ឌិតគប្បីធ្វើផងចុះ។ នកេនចិវិញ្ញេយ្យនអនិទស្សនអប្បដិឃមូល មានប្រស្នា ៩។
នោអាសវទុកនសនិទស្សនត្តិកៈ
អាសវទុកសនិទស្សនត្តិកៈ
[៤៦០] ធម៌មិនមែនជាអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ វារៈ៣ ដោយបទដែលគួររាប់។
[៤៦១] អាស្រ័យនូវធម៌មិនមែនជាអាសវៈ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ …។ ប្រស្នា ៣ ដោយន័យដូចមុន។
[៤៦២] ធម៌មិនមែនជាអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាអាសវៈ មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833288606994646
ទៅកាន់ទំព័រ៖