ព្រះត្រៃបិដក ភាគ ១១០

 [៤៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

នសា​សវ​ទុ​កន​សនិ​ទស្សន​ត្តិ​កៈ
សា​សវ​ទុ​កស​និទស្សន​ត្តិ​កៈ


 [៤៦៤] ធម៌​ប្រកបដោយ​អាសវៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ប្រកបដោយ​អាសវៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ វារៈ៣ ដោយបទ​ដែល​គួរ​រាប់។ នសាស​វន​អនិទស្សន​អប្បដិឃ​មូល មាន​ប្រស្នា ៣ ដោយ​ន័យ​ដូចមុន។
 [៤៦៥] ធម៌​ប្រកបដោយ​អាសវៈ មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637833288914502521
ទៅកាន់ទំព័រ៖