ព្រះត្រៃបិដក ភាគ ១១០

នអាសវ​សម្បយុត្ត​ទុ​កន​សនិ​ទស្សន​ត្តិ​កៈ
អាសវ​សម្បយុត្ត​ទុ​កស​និទស្សន​ត្តិ​កៈ


 [៤៦៧] ធម៌​ប្រាសចាក​អាសវៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ប្រាសចាក​អាសវៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​អាសវៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ វារៈ៣ ដោយបទ​ដែល​គួរ​រាប់។ ក្នុង​នអា​សវ​សម្បយុត្ត​នអនិទស្សន​សប្បដិ​ឃមូល មាន​វារៈ៣។
 [៤៦៨] ធម៌​ប្រាសចាក​អាសវៈ មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637833289202954908
ទៅកាន់ទំព័រ៖