ព្រះត្រៃបិដក ភាគ ១១០
នអាសវសាសវទុកនសនិទស្សនត្តិកៈ
អាសវសាសវទុកសនិទស្សនត្តិកៈ
[៤៧០] ធម៌ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។ ក្នុងនអនាសវញ្ចេវនអនាសវនអនិទស្សនសប្បដិឃមូល មានវារៈ៣ ដោយន័យដូចមុន។
[៤៧១] ធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833289463613504
ទៅកាន់ទំព័រ៖