ព្រះត្រៃបិដក ភាគ ១១០
នអាសវញ្ចេវនអាសវសម្បយុត្តទុកៈ បណ្ឌិត មិនបានសំដៅយកក្នុងប្រស្នាទេ។
អាសវវិប្បយុត្តនសាសវទុកសនិទស្សនត្តិកៈ
អាសវវិប្បយុត្តសាសវទុកសនិទស្សនត្តិកៈ
[៤៧៣] ធម៌ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងមិនមែនប្រកបដោយអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។ ក្នុងអាសវវិប្បយុត្តសាសវអនិទស្សនអប្បដិឃមូល មានប្រស្នា ៣ ដោយន័យដូចមុន។
[៤៧៤] ធម៌ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833289746316749
ទៅកាន់ទំព័រ៖