ព្រះត្រៃបិដក ភាគ ១១០
ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក និងជាប្រយោជន៍ដល់ឧបាទានផង មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទានផង មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក និងជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។
នសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
សង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[២៨] ធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលមិនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលមិនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833228797007658
ទៅកាន់ទំព័រ៖