ព្រះត្រៃបិដក ភាគ ១១០

នោប​រា​មាស​គោ​ច្ឆ​កទុ​កន​សនិ​ទស្សន​ត្តិ​កៈ
បរាមាស​គោ​ច្ឆ​កទុ​កស​និទស្សន​ត្តិ​កៈ


 [៤៨៥] ធម៌​មិនមែន​ជា​បរា​មា​សៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរា​មា​សៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នសា​រម្ម​ណទុ​កន​សនិ​ទស្សន​ត្តិ​កៈ
សា​រម្ម​ណទុ​កស​និ​ទស្សន​តិ្ត​កៈ


 [៤៨៧] ធម៌​មិន​មាន​អារម្មណ៍ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អារម្មណ៍ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិន​មាន​អារម្មណ៍ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​អារម្មណ៍ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ តាមន័យ​ដែល​បាន​រាប់​ហើយ មាន​វារៈ៣។ ក្នុង​អនិទស្សន​សប្ប​ដិ​ឃៈ មាន​វារៈ៣។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637833290845358453
ទៅកាន់ទំព័រ៖