ព្រះត្រៃបិដក ភាគ ១១០

មាន​វារៈ៣។ ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៨។

នវិ​តក្ក​ត្តិ​កៈ វិតក្ក​ត្តិ​កៈ


 [៣០] ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637833229039275503
ទៅកាន់ទំព័រ៖