ព្រះត្រៃបិដក ភាគ ១១០

ធម៌​មិន​មាន​វិតក្កៈ និង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ និង​មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤៩។

នបី​តិ​ត្តិ​កៈ បីតិ​ត្តិ​កៈ


 [៣២] ធម៌​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ធម៌​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ធម៌​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។
 [៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៨។

នទស្សន​ត្តិ​កៈ ទស្សន​ត្តិ​កៈ


 [៣៤] ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637833229376011591
ទៅកាន់ទំព័រ៖