ព្រះត្រៃបិដក ភាគ ១១០

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ (បទ​នេះ) ប្រហែលគ្នា​នឹង​សហេតុ​កៈ​ដែរ។
 [៥៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៥៧២] ធម៌​ជា​អព្យាក្រឹត ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អហេតុកៈ​ដែរ។ មាន​វារៈ៦។

នកុ​សល​ត្តិ​កន​ហេតុ​សហេតុក​ទុ​កៈ
កុសល​ត្តិ​កហេតុ​សហេតុក​ទុ​កៈ


 [៥៧៣] ធម៌​ជាអកុសល ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​អព្យាក្រឹត ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ក្នុង​ធម៌​មិនមែន​ជាអកុសល មាន​វារៈ២។ ក្នុង​ធម៌​មិនមែន​ជា​អព្យាក្រឹត មាន​វារៈ២។ លើក​ទី ១ មាន​វារៈ១ តាមន័យ​ដែល​បាន​រាប់​ហើយ។ លើក​ទី ២ មាន​វារៈ១ តាមន័យ​ដែល​បាន​រាប់​ហើយ។ លើក​ទី ៣ មាន​វារៈ១ តាមន័យ​ដែល​បាន​រាប់​ហើយ។ ប្រស្នា ៩ មាន​ក្នុង​បទ​ទាំងពួង។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637833304084257627
ទៅកាន់ទំព័រ៖