ព្រះត្រៃបិដក ភាគ ១១០
[៥៧៤] ធម៌ជាអកុសល ប្រកបដោយហេតុផង មិនមែនជាហេតុផង អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នានឹងហេតុចេវសហេតុកៈដែរ។ មានវារៈ៩។
នកុសលត្តិកនហេតុហេតុសម្បយុត្តទុកៈ
កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ
[៥៧៥] ធម៌ជាអកុសល ជាហេតុផង ប្រកបដោយហេតុផង អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាហេតុផង មិនមែនប្រាសចាកហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៥៧៧] ធម៌ជាអកុសល ប្រកបដោយហេតុផង មិនមែនជាហេតុផង អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រាសចាកហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833304413353435
ទៅកាន់ទំព័រ៖