ព្រះត្រៃបិដក ភាគ ១១០
ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ។ មានវារៈ៦។ សង្ខតធម៌ ប្រហែលគ្នានឹងសប្បច្ចយធម៌ដែរ។
នកុសលត្តិកនសនិទស្សនទុកៈ
កុសលត្តិកសនិទស្សនទុកៈ
[៥៨៤] ធម៌ជាអព្យាក្រឹត ប្រកបដោយការឃើញ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៨៦] ធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ ជាបច្ច័យនៃធម៌ជាកុសល មិនមានការឃើញ ដោយអារម្មណប្បច្ច័យ។ ប្រស្នា ៩ បណ្ឌិតគប្បីធ្វើ។
នកុសលត្តិកនសប្បដិឃទុកៈ
កុសលត្តិកសប្បដិឃទុកៈ
[៥៨៧] ធម៌ជាអព្យាក្រឹត ប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833305142674652
ទៅកាន់ទំព័រ៖