[៥៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៨៩] ធម៌ជាអព្យាក្រឹត មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នកុសលត្តិកនរូបីទុកៈ
កុសលត្តិករូបីទុកៈ
[៥៩១] ធម៌ជាអព្យាក្រឹត មានរូប អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៩៣] ធម៌ជាអព្យាក្រឹត មិនមានរូប អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នកុសលត្តិកនលោកិយទុកៈ
កុសលត្តិកលោកិយទុកៈ
[៥៩៥] ធម៌ជាអព្យាក្រឹត ជាលោកិយ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។