ព្រះត្រៃបិដក ភាគ ១១០
មានវារៈ៣។ ធម៌ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ដែលមិនមែនជាមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ដែលមិនមែនជាមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៥។
[៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។
នទស្សនេនបហាតព្វហេតុកត្តិកៈ
ទស្សនេនបហាតព្វហេតុកត្តិកៈ
[៣៦] ធម៌មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មានហេតុ ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ២៦។
ID: 637833229657842984
ទៅកាន់ទំព័រ៖