ព្រះត្រៃបិដក ភាគ ១១០
នកុសលត្តិកនោអាសវទុកៈ
កុសលត្តិកអាសវទុកៈ
[៦០២] ធម៌ជាអកុសល ជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦០៤] ធម៌ជាអកុសល មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នកុសលត្តិកនសាសវទុកៈ
កុសលត្តិកសាសវទុកៈ
[៦០៦] ធម៌ជាអព្យាក្រឹត ប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ID: 637833306368564027
ទៅកាន់ទំព័រ៖