ព្រះត្រៃបិដក ភាគ ១១០

នកុ​សល​ត្តិ​កន​អាសវ​សម្បយុត្ត​ទុ​កៈ
កុសល​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ


 [៦០៨] ធម៌​ជាអកុសល ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦១០] ធម៌​ជាអកុសល ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ៩។

នកុ​សល​ត្តិ​កន​អាសវ​សា​សវ​ទុ​កៈ
កុសល​ត្តិ​កអាសវ​សា​សវ​ទុ​កៈ


 [៦១១] ធម៌​ជាអកុសល ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637833306718575380
ទៅកាន់ទំព័រ៖