ព្រះត្រៃបិដក ភាគ ១១០
[៦១៣] ធម៌ជាអកុសល ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈអាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នកុសលត្តិកនអាសវអាសវសម្បយុត្តទុកៈ
កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ
[៦១៥] ធម៌ជាអកុសល ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦១៧] ធម៌ជាអកុសល ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣។
ID: 637833307049755227
ទៅកាន់ទំព័រ៖