ព្រះត្រៃបិដក ភាគ ១១០

 [៦៣៨] ធម៌​ជា​អព្យាក្រឹត ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាក្រឹត ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នកុ​សល​ត្តិ​កន​និយត​ទុ​កៈ
កុសល​ត្តិ​កនិយត​ទុ​កៈ


 [៦៤០] ធម៌​ជាកុសល ទៀង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ (បទ​នេះ) មាន​សេចក្តី​ប្រហែលគ្នា​នឹង​អប​រិយា​បន្នៈ​ដែរ។ មាន​បញ្ហា ៦។
 [៦៤១] ធម៌​ជា​អព្យាក្រឹត មិន​ទៀង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាក្រឹត មិន​ទៀង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាក្រឹត មិន​ទៀង អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637833309398208151
ទៅកាន់ទំព័រ៖