ព្រះត្រៃបិដក ភាគ ១១០
នកុសលត្តិកនសឧត្តរទុកៈ
កុសលត្តិកសឧត្តរទុកៈ
[៦៤៣] ធម៌ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នកុសលត្តិកនសរណទុកៈ
កុសលត្តិកសរណទុកៈ
[៦៤៥] ធម៌ជាអកុសល ប្រកបដោយរណៈ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦៤៧] ធម៌ជាអព្យាក្រឹត ជាអរណៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833309963250021
ទៅកាន់ទំព័រ៖