ព្រះត្រៃបិដក ភាគ ១១០

នអាចយ​គា​មិត្តិ​កៈ អាចយ​គា​មិត្តិ​កៈ


 [៣៨] ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ដោយ​កិលេស អាស្រ័យ​នូវ​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៨។

នសេក្ខ​ត្តិ​កៈ សេក្ខ​ត្តិ​កៈ


 [៣៩] ធម៌​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៨។

នប​រិត្ត​ត្តិ​កៈ បរិត្ត​ត្តិ​កៈ


 [៤០] ធម៌​មាន​សភាព​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​មិន​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ២២។

នប​រិត្តា​រម្ម​ណត្តិ​កៈ បរិត្តា​រម្ម​ណត្តិ​កៈ


 [៤១] ធម៌​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៣។

នហីន​ត្តិ​កៈ ហីន​ត្តិ​កៈ


 [៤២] ធម៌​ជា​កណ្តាល អាស្រ័យ​នូវ​ធម៌​មិន​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៨។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637833230077841984
ទៅកាន់ទំព័រ៖