ព្រះត្រៃបិដក ភាគ ១១០

មាន​វារៈ៣។ ធម៌​ប្រកបដោយ​សុខវេទនា ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខ វេទនា ទាំង​មិនមែន​ជាហេតុ​ផង មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ទាំង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ បទ​ទី ២ មាន​វារៈ៣ តាម​បទ​ដែល​បណ្ឌិត​រាប់​ហើយ។
 [៦៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [៦៥០] ធម៌​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជា​មិនមែន​ជាហេតុ … បញ្ហា ២។ មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជា​មិនមែន​ជាហេតុ … វារៈ២។ បទ​ទី ១ មាន​វារៈ១ តាម​បទ​ដែល​បណ្ឌិត​រាប់​ហើយ។ បទ​ទី ២ មាន​វារៈ១ តាម​បទ​ដែល​បណ្ឌិត​រាប់​ហើយ។ បទ​ទី ៣ មាន​វារៈ១ តាម​បទ​ដែល​បណ្ឌិត​រាប់​ហើយ។
 [៦៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637833310474130984
ទៅកាន់ទំព័រ៖