ព្រះត្រៃបិដក ភាគ ១១០

នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កន​ហេតុ​ទុ​កៈ
ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កហេតុ​ទុ​កៈ


 [៦៥៦] ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦៥៨] ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៨។

នសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កន​ហេតុ​ទុ​កៈ
សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កហេតុ​ទុ​កៈ


 [៦៦០] ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637833311401666649
ទៅកាន់ទំព័រ៖