ព្រះត្រៃបិដក ភាគ ១១០
នបរិត្តត្តិកនហេតុទុកៈ
បរិត្តត្តិកហេតុទុកៈ
[៦៧៣] ធម៌ដែលដល់នូវសភាពធំ ជាហេតុ អាស្រ័យនូវធម៌មិនមែនមានសភាពតូចឆ្មារ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ១១។
នបរិត្តារម្មណត្តិកនហេតុទុកៈ
បរិត្តារម្មណត្តិកហេតុទុកៈ
[៦៧៥] ធម៌មានអារម្មណ៍តូចឆ្មារ ជាហេតុ អាស្រ័យនូវធម៌មិនមែនមានអារម្មណ៍តូចឆ្មារ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
នហីនត្តិកនហេតុទុកៈ
ហីនត្តិកហេតុទុកៈ
[៦៧៧] ធម៌ជាកណ្តាល ជាហេតុ អាស្រ័យនូវធម៌មិនមែនថោកទាប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833312775374766
ទៅកាន់ទំព័រ៖