ព្រះត្រៃបិដក ភាគ ១១០


នមិច្ឆត្ត​ត្តិ​កន​ហេតុ​ទុ​កៈ
មិច្ឆត្ត​ត្តិ​កហេតុ​ទុ​កៈ


 [៦៧៩] ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នមគ្គា​រម្ម​ណត្តិ​កន​ហេតុ​ទុ​កៈ
មគ្គា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ


 [៦៨១] ធម៌​មាន​មគ្គ​ជាហេតុ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០។

នឧប្បន្ន​ត្តិ​កន​ហេតុ​ទុ​កៈ
ឧប្បន្ន​ត្តិ​កហេតុ​ទុ​កៈ


 [៦៨៣] ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង មិនមែន​ជា​មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​ធម៌​ដែល​កើតឡើង​ហើយ មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​កើតឡើង មិនមែន​ជា​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637833313159321451
ទៅកាន់ទំព័រ៖