ព្រះត្រៃបិដក ភាគ ១១០

មិនមែន​ជា​ខាងក្នុង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​ខាងក្នុង ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្រៅ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

នអជ្ឈ​ត្តា​រម្ម​ណត្តិ​កន​ហេតុ​ទុ​កៈ
អជ្ឈ​ត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ


 [៦៩១] ធម៌​មាន​អារម្មណ៍​ជា​ខាងក្នុង ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មាន​អារម្មណ៍​ជា​ខាងក្រៅ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នសនិ​ទស្សន​ត្តិ​កន​ហេតុ​ទុ​កៈ
សនិ​ទស្សន​ត្តិ​កហេតុ​ទុ​កៈ


 [៦៩៣] ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637833313959380339
ទៅកាន់ទំព័រ៖