ព្រះត្រៃបិដក ភាគ ១១០

នមិច្ឆត្ត​ត្តិ​កៈ មិច្ឆត្ត​ត្តិ​កៈ


 [៤៣] ធម៌​មាន​សភាព​ត្រូវ និង​ទៀង អាស្រ័យ​នូវ​ធម៌​មាន​សភាព​មិន​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៨។

នមគ្គា​រម្ម​ណត្តិ​កៈ មគ្គា​រម្ម​ណត្តិ​កៈ


 [៤៤] ធម៌​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១០។

នឧប្បន្ន​ត្តិ​កៈ ឧប្បន្ន​ត្តិ​កៈ


 [៤៥] ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង ជា​បច្ច័យ​នៃ​ធម៌​ដែល​កើតឡើង​ហើយ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិន​ប្រុង​កើតឡើង ជា​បច្ច័យ​នៃ​ធម៌​ដែល​កើតឡើង​ហើយ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង​ក្តី មិន​ប្រុង​កើតឡើង​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​កើតឡើង​ហើយ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នអតីត​ត្តិ​កៈ អតីត​ត្តិ​កៈ


 [៤៧] ធម៌​មិនមែន​ជា​អតីត ជា​បច្ច័យ​នៃ​ធម៌​ជា​បច្ចុប្បន្ន
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637833230511767306
ទៅកាន់ទំព័រ៖