ព្រះត្រៃបិដក ភាគ ១១០

ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៩៨] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៦៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កន​ហេតុ​សម្បយុត្ត​ទុ​កៈ
សនិ​ទស្សន​ត្តិ​កហេតុ​សម្បយុត្ត​ទុ​កៈ


 [៧០០] ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637833314567729933
ទៅកាន់ទំព័រ៖