ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនហេតុហេតុសម្បយុត្តទុកៈ
សនិទស្សនត្តិកហេតុហេតុសម្បយុត្តទុកៈ
[៧០៨] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧១០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកនហេតុនសហេតុកទុកៈ
សនិទស្សនត្តិកនហេតុសហេតុកទុកៈ
[៧១២] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាហេតុ ទាំងមិនមែនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833323048578297
ទៅកាន់ទំព័រ៖