ព្រះត្រៃបិដក ភាគ ១១០
[៧១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៧២០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកនរូបីទុកៈ
សនិទស្សនត្តិករូបីទុកៈ
[៧២២] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មានរូប អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[៧២៤] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានរូប អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833323906982915
ទៅកាន់ទំព័រ៖