ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនលោកិយទុកៈ
សនិទស្សនត្តិកលោកិយទុកៈ
[៧២៦] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាលោកិយ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ ធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាលោកិយ អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៧២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនកេនចិវិញ្ញេយ្យទុកៈ
សនិទស្សនត្តិកកេនចិវិញ្ញេយ្យទុកៈ
[៧២៨] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលត្រូវដឹងដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។
ID: 637833324250215433
ទៅកាន់ទំព័រ៖