ព្រះត្រៃបិដក ភាគ ១១០
[៧៣០] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវដឹងដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនមែនជាមិនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។
នសនិទស្សនត្តិកនោអាសវទុកៈ
សនិទស្សនត្តិកអាសវទុកៈ
[៧៣២] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៣៤] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
ID: 637833324712345180
ទៅកាន់ទំព័រ៖