ព្រះត្រៃបិដក ភាគ ១១០

នសនិ​ទស្សន​ត្តិ​កន​សា​សវ​ទុ​កៈ
សនិ​ទស្សន​ត្តិ​កសា​សវ​ទុ​កៈ


 [៧៣៦] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៣៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ
សនិ​ទស្សន​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ


 [៧៣៨] ធម៌​មិន​មានការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៤០] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ វារៈ២១។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637833325099379196
ទៅកាន់ទំព័រ៖