ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនអាសវសាសវទុកៈ
សនិទស្សនត្តិកអាសវសាសវទុកៈ
[៧៤១] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៤៣] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនអាសវអាសវសម្បយុត្តទុកៈ
សនិទស្សនត្តិកអាសវអាសវសម្បយុត្តទុកៈ
[៧៤៥] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833325475868621
ទៅកាន់ទំព័រ៖