ព្រះត្រៃបិដក ភាគ ១១០

ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អនាគត ជា​បច្ច័យ​នៃ​ធម៌​ជា​បច្ចុប្បន្ន ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អតីត​ក្តី មិនមែន​ជា​អនាគត​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​បច្ចុប្បន្ន ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នអតី​តា​រម្ម​ណត្តិ​កៈ អតី​តា​រម្ម​ណត្តិ​កៈ


 [៤៩] ធម៌​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637833230760800789
ទៅកាន់ទំព័រ៖