ព្រះត្រៃបិដក ភាគ ១១០
[៧៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៤៧] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកអាសវវិប្បយុត្តនសាសវទុកៈ
សនិទស្សនត្តិកអាសវវិប្បយុត្តសាសវទុកៈ
[៧៤៩] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ វារៈ២១។
[៧៥០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833325851368001
ទៅកាន់ទំព័រ៖