ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនោសញ្ញោជនគោច្ឆកទុកៈ
សនិទស្សនត្តិកសញ្ញោជនគោច្ឆកទុកៈ
[៧៥២] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាសញ្ញោជនៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកនោគន្ថគោច្ឆកទុកៈ
សនិទស្សនត្តិកគន្ថគោច្ឆកទុកៈ
[៧៥៤] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាគន្ថៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកនោឱឃគោច្ឆកទុកៈ
សនិទស្សនត្តិកឱឃគោច្ឆកទុកៈ
[៧៥៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាឱឃៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាឱឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833326331062831
ទៅកាន់ទំព័រ៖