ព្រះត្រៃបិដក ភាគ ១១០
[៧៧៤] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានចេតសិក អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនចិត្តសម្បយុត្តទុកៈ
សនិទស្សនត្តិកចិត្តសម្បយុត្តទុកៈ
[៧៧៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៧៨] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រាសចាកចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
ID: 637833327836802750
ទៅកាន់ទំព័រ៖