ព្រះត្រៃបិដក ភាគ ១១០
[៧៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[៧៨៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកនោចិត្តសហភុទុកៈ
សនិទស្សនត្តិកចិត្តសហភុទុកៈ
[៧៨៨] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ កើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[៧៩០] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
ID: 637833328689017921
ទៅកាន់ទំព័រ៖