ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនភាវនាយបហាតព្វទុកៈ
សនិទស្សនត្តិកភាវនាយបហាតព្វទុកៈ
[៨២៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨២៨] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវលះដោយភាវនា អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនមែនជាមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនទស្សនេនបហាតព្វហេតុកទុកៈ
សនិទស្សនត្តិកទស្សនេនបហាតព្វហេតុកទុកៈ
[៨៣០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មានហេតុ ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មានហេតុដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833331441423346
ទៅកាន់ទំព័រ៖