ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនបីតិសហគតទុកៈ
សនិទស្សនត្តិកបីតិសហគតទុកៈ
[៨៥០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយបីតិ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨៥២] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនប្រកបដោយបីតិ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនសុខសហគតទុកៈ
សនិទស្សនត្តិកសុខសហគតទុកៈ
[៨៥៤] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយសុខ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833332953982792
ទៅកាន់ទំព័រ៖