ព្រះត្រៃបិដក ភាគ ១១០

 [៨៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៥៦] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កន​ឧបេក្ខាសហគត​ទុ​កៈ
សនិ​ទស្សន​ត្តិ​កឧបេក្ខាសហគត​ទុ​កៈ


 [៨៥៨] ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៦០] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​ការ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637833333347430597
ទៅកាន់ទំព័រ៖