ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនបរិយាបន្នទុកៈ
សនិទស្សនត្តិកបរិយាបន្នទុកៈ
[៨៧៤] ធម៌ជាបរិយាបន្នៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាបរិយាបន្នៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[៨៧៦] ធម៌ជាអបរិយាបន្នៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌មិនមែនជាអបរិយាបន្នៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសនិទស្សនត្តិកននិយ្យានិកទុកៈ
សនិទស្សនត្តិកនិយ្យានិកទុកៈ
[៨៧៨] ធម៌ជានិយ្យានិកៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌មិនមែនជានិយ្យានិកៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833334491245125
ទៅកាន់ទំព័រ៖