ព្រះត្រៃបិដក ភាគ ១១០

 [៨៩២] ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​មិន​មានការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់​ផង មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​មិន​មានការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៨៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១។
ឯសហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637833335524026569
ទៅកាន់ទំព័រ៖