ព្រះត្រៃបិដក ភាគ ១១០
[៨៩៤] ធម៌មិនមែនជាមិនមានរណៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ មានវារៈ៧។ ធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ មានវារៈ៧។ ធម៌មិនមែនជាមិនមានរណៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានរណៈ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី ជាបច្ច័យនៃធម៌មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ មានវារៈ៧។
[៨៩៥] ធម៌មិនមែនជាមិនមានរណៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមានរណៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។ ធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមានរណៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។
ID: 637833335755858526
ទៅកាន់ទំព័រ៖