ព្រះត្រៃបិដក ភាគ ១១០
[៨៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៨៩៩] ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយទុក្ខវេទនាផង មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយទុក្ខវេទនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[៩០០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩០១] ធម៌ជាអកុសល ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអព្យាក្រឹត ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833336707246314
ទៅកាន់ទំព័រ៖