ព្រះត្រៃបិដក ភាគ ១១០

ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [៩០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នកុ​សល​ត្តិ​កន​វិបាក​ត្តិ​កៈ
កុសល​ត្តិ​កវិ​បា​កត្តិ​កៈ


 [៩០៣] វិបាក​ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ វិបាក​ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ វិបាក​ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​វិបាក​ផង មិនមែន​ជាអកុសល មិនមែន​ជា​វិបាក​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637833337166944575
ទៅកាន់ទំព័រ៖