ព្រះត្រៃបិដក ភាគ ១១០
នកុសលត្តិកនឧបាទិន្នុបាទានិយត្តិកៈ
កុសលត្តិកឧបាទិន្នុបាទានិយត្តិកៈ
[៩០៩] ធម៌មិនមែនជាកុសល មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យ នៃធម៌ជាអព្យាក្រឹត មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណ៍ប្បច្ច័យ។
[៩១០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។
[៩១១] ធម៌ជាអព្យាក្រឹត មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[៩១៣] ធម៌ជាកុសល មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833337774365659
ទៅកាន់ទំព័រ៖