ព្រះត្រៃបិដក ភាគ ១១០
[៩១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
នកុសលត្តិកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
កុសលត្តិកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[៩១៥] ធម៌ជាអកុសល ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលទាំងឡាយ មានវារៈ៣។
[៩១៦] ធម៌ជាអព្យាក្រឹត ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៩១៨] ធម៌ជាកុសលដែលមិនសៅហ្មង និងមិនគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនជាមិនសៅហ្មង និងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
នកុសលត្តិកនវិតក្កត្តិកៈ
កុសលត្តិកវិតក្កត្តិកៈ
[៩២០] ធម៌ជាអកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ
ID: 637833338292125055
ទៅកាន់ទំព័រ៖