ព្រះត្រៃបិដក ភាគ ១១០
[៩៣៦] ធម៌ជាអព្យាក្រឹត មិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នកុសលត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ
កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ
[៩៣៨] ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៤០] ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៤២] ធម៌ជាអព្យាក្រឹត មិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833339580230868
ទៅកាន់ទំព័រ៖